ព័ត៌មានជាតិ

តៃកុងងោកមួយភាំង! រថយន្ដដឹកទឹកកក បើកក្រទ្បាប់ផ្ងារជើង ទាំងមេឃមិនទាន់ភ្លឺ

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដដឹកទឹកកកពីខេត្តកំពតទៅព្រះសីហនុ បានក្រឡាប់ដោយខ្លួនឯង ស្ថិតនៅខាងលិចស្ពានព្រែកស្មាច់ចម្ងាយ ១៥០ម៉ែត្រ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៥ និង​ ១៤នាទីទៀបភ្លឺ ករណីនេះ គ្រាន់តែបណ្ដាលឲ្យមានមនុស្ស រងរបួសស្រាលប៉ុណ្ណោះ។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ព៌ណខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3U-6573 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។

មូលហេតុ៖ អ្នកបើកបរងងុយគេង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ៕

មតិយោបល់