សមត្ថកិច្ចចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ដែលលួចបើក ការ៉ាអូខេច្រៀងរាំកម្សាន្ត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនប្រុសស្រី ៦៧នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ បន្ទាប់ពីធ្វើការស៊ើបអង្កេតដឹងថា ទីតាំងខាងលើលួចបើកឲ្យមានមនុស្សប្រមូលផ្ដុំច្រើន អង្គុយផឹកស៊ីច្រៀងសប្បាយ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៦៧នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្ត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *