ព័ត៌មានជាតិ

ប្រពន្ធទ្រហោយំឱបសពប្ដី! ជាង​សំណង់​ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង​៤ និង​៤០នាទី​រសៀលថ្ងៃទី​១១​ ខែ​មិនា​ ឆ្នាំ​២០១៩​ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់​ស្លាប់​ នៅផ្ទះលេខ​ ៣៥៦​ ក្រុម៦​ ផ្លូវលំ​ ភូមិព្រែក​ទាល់​ សង្កាត់​ស្ទឹងមាន​ជ័យ​២​ ខណ្ឌមានជ័យ​។

ជនរងគ្រោះ​ឈ្មោះ​ សេង​ អ៊ួក​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ​ មុខរបរ​ ជាង​សំណង់​ ស្នាក់នៅបច្ចុប្បន្ន​ផ្ទះ​ជួល​ សង្កាត់​ចោម​ចៅ៣​ ខណ្ឌពោធិសែនជ័យ​ មានប្រពន្ធ​ឈ្មោះ​ អ៊ី​ សូណំ​ ភេទស្រី​។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះ ​បានចូល​ធ្វើ​ការ​ ដូច​សព្វដង​ ពេលជិត​ចប់​ម៉ោង​ធ្វើ​ការ​ ជនរងគ្រោះ​ បានឆ្លៀត​រៀបចំ​ឧបករណ៍​ ម៉ូ​ទ័រ​ ស្វាន​បុក​ដី​ទុក​ តែ​ដោយ​សារ​មិន​បានដក់​ខ្សែភ្លើង​ចេញ ​​ហើយ​ចុង​ម៉ូ​ទ័រ​ស្វាន​ បានប៉ះ​ជាមួយ​និង​ដែក​ ទើប​បណ្ដាល​ឲ្យ​ឆក់​ជនរងគ្រោះ​ ដាំ​ក្បាល​ចូល​ទៅ​ ក្នុងរណ្ដៅ​ដី។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ មិត្តភាពខ្មែរ​ សូវៀត​ តែ​ពេល​ដល់​ពេទ្យ​ បានប្រហែល​១០នាទី​ ក៍៏បាន​ដាក់​ខ្យល់​ស្លាប់​តែម្តង​។

​ក្រោយពេលកើតហេតុ​ សព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត​ ខេត្ត​កំពង់​ចាម​៕

មតិយោបល់