ព័ត៌មានជាតិ

ព្យាបាលជំងឺ បណ្តាលឲ្យអ្នកជំងឺស្លាប់ សង្ស័យខុសបច្ចេកទេស

ព្រៃវែងៈ ករណីព្យាបាលជម្ងឺ បណ្តាលឲ្យមនុស្សស្លាប់ នៅវេលាម៉ោង៨:៤០នាទី ថ្ងៃទី១០ឧសភា២០១៦ ស្តីពីករណី ត្រង់ចំនុចភូមជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឱ រឿង ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានហៅគ្រូពេទ្យឯកជនម្នាក់ឈ្មោះ ដាំ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិស្វាយ ឃុំព្រៃស្រឡិត ស្រុកពារាំង ដើម្បីព្យាបាលជម្ងឺផ្ទាល់ខ្លួន។

ក្រោយមកសមត្ថកិច្ចបានទទួលបណ្តឹងពីក្រុមគ្រួសារថា ពេលគ្រូពេទ្យចាក់ថ្នាំ និងចាក់សេរ៉ូមហើយ ជនរងគ្រោះក៏បានស្លាប់។

សមត្ថកិច្ចបានតាមរកភ្លាមៗ តែជនសង្ស័យបានគេចខ្លួនបាត់។ ករណីនេះ សមត្ថកិច្ចកំពុងបំពេញសំណុំរឿងតាមនីតិវិធី៕

photo_2016-05-10_14-54-52 photo_2016-05-10_14-54-49

មតិយោបល់