ព័ត៌មានជាតិ

ធាតុអាកាសរាំងស្ងួត សូមបងប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ! ភ្លើងឆេះព្រៃឈើប្រហែល ២០០ហិចតា នៅខេត្តសៀមរាប

សៀមរាប: កាលពីម៉ោង ០១ និង ៤០នាទីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ មានករណីឆេះព្រៃឈើរបស់រដ្ឋបាលព្រៃឈើមួយកន្លែង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អគ្គិភ័យនេះ បានឆេះរាលដាលខូចខាតព្រៃអស់ប្រហែល ២០០ហិចតា ត្រាក់ទ័រ (អាបុល)១គ្រឿង រោងយាមចាំដី ១ ទំហំ ៥x៦ ម៉ែត្រ ប្រក់ស័ង្ហសីជាកម្មសិទ្ធិរបស់លោក ស៊ុន ប៊ុនទាវ អាយុ ៤០ឆ្នាំ រស់នៅភូមិខ្នារ ឃុំកន្ទួត ស្រុកស្វាយលើ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានចេញពន្លត់ចំនួន ១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកវ៉ារិនចំនួន ១គ្រឿង បាញ់ទឹកអស់ ៣ឡាន សំណាងល្អករណីនេះ ពុំបណ្តាល ឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋឡើយ៕

មតិយោបល់