ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ​វីរះ ប៊ុនថាំ បុកមនុស្សស្លាប់ទៀតហើយ នៅស្រុកមោងឬស្សី

បាត់ដំបង: នៅវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តទេសចរណ៍ របស់ក្រុមហ៊ុន​វីរះ ប៊ុនថាំ បានបុកបុរសម្នាក់ បណ្ដាលឲ្យស្លាប់ នៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ ២២២-២២៣ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

រថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ3A-8826 ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ ចុះរត់គេចខ្លួនបាត់។ ជនរងគ្រោះ ​ជិះម៉ូតូ ០១គ្រឿង ម៉ាក​ ហុងដា សេ ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D-6539 លុះមកដល់ចំណុចកើតហេតុខាងលើ បានទុកម៉ូតូចោល រួចរត់ឡើងផ្លូវថ្នល់ បណ្ដាលឲ្យរថយន្តខាងលើ បុកស្លាប់មួយរំពេច (មិនស្គាល់អត្តសញ្ញាណ)។

ក្រោយកើតហេតុ សមត្ថកិច្ច បានយកវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានយកទៅតម្កល់ទុកនៅ វត្តស្វាយប្រហោង៕

មតិយោបល់