ព័ត៌មានជាតិ

មិនដឹងមានរឿងអ្វីប្រពន្ធរត់ចោល បុរសម្នាក់ ចង.កសម្លាប់ខ្លួន

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះ ឈ្មោះ វុន សុរឿន ភេទប្រុសអាយុ ៣៦ ឆ្នាំរស់នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានយកខ្សែរភ្លើងទៅចងក ភ្ជាប់ធ្នឹមផ្ទះ សម្លាប់ខ្លួន។

មូលហេតុ៖ តូចចិត្តប្រពន្ធរត់ចោល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចាត់កម្លាំងបច្ចេកទេស ធ្វើកោសល្យវិច័យ សហការជាមួយក្រុមគ្រួសារ ពេទ្យ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់