ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០និង២៥នាទី អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ P1456-F1 ដែលស្ថិតនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែណឺតបណ្តាញតង់ស្យុងទាប(LV)។
អគ្គិសនីកម្ពុជា នឹងតចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
មតិយោបល់