ព័ត៌មានជាតិ

រថយន្តបុកបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)១ដើមនៅស្រុករុក្ខគីរី ត្រូវផ្អាកការផ្គត់ផ្គង់ភ្លើងមួយរយះ

បាត់ដំបងៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង៥និង១៥នាទីល្ងាច ក្រុមការងារប្រចាំស្នាក់ការស្រុកមោងឫស្សី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន៖ នៅផ្នែកខ្លះនៃឃុំស្ដុកវឹក និងឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដើម្បីធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន០១ដើម ដែលរថយន្តបុកបាក់នៅត្រង់ចំនុច ភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០០:០០ នាទីរំលងអាធ្រាត្រ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩៕

មតិយោបល់