កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោឈ្មោះក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ(ស្លាប់) ។ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ០២នាក់ និងបក្ខពួក ។
សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនរងគ្រោះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកជាប់ ជាពិសេសដើរបង្ករឿង ជាមួយអ្នកជិតខាងលក់ដូរដូចគ្នា។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ ០១ គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅមិនចាំស្លាកលេខ បានមកហូបមីហិរជាប់ផ្ទះជនរង គ្រោះ នៅទីតាំងកើតហេតុ ស្រាប់តែពេលកំពុងហូបជនរងគ្រោះ មានសភាពស្រវឹង បានទៅរករឿង និងវាយជនសង្ស័យ ទើបជនសង្ស័យខឹង បានជិះម៉ូតូចេញបាត់ទៅ ប្រហែល ១៥នាទី បាននាំបក្ខពួកប្រហែលប្រាំនាក់ ម៉ូតូ០៣គ្រឿង ប្រដាប់ដោយអាវុធមាន ដាវ ដំបង និងដែកបំពង់ទីប មកព្រួតវាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់ រហូតដល់ស្លាប់នៅនឹងកន្លែង។
ករណីនេះ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយស្រុក និងកម្លាំងប៉ុស្តិ៍ព្រែកដំបង ដើម្បីធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់