ព័ត៌មានជាតិ

បុរសម្នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិ្ចឃាត់ខ្លួននៅស្រុកភ្នំព្រឹក

បាត់ដំបង: យោងតាមផេករបស់ អធិការដ្ឋាននគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ ០១នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកបង្រ្កាបបាន កាលពីវេលាម៉ោង៧និង៤០នាទី នៅថ្ងៃទី ០២ខែ ឧសភាឆ្នាំ ២០២១ នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើង បានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ឈ្មោះ គង់ ហ៊ុយឡេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ ភ្នំតូច ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចកិបពណ៌សចំនួន ០១ថង់ សង្ស័យជាសារធាតុញៀន ។
២. រថយន្តម៉ាកលុចសុីស LX470ពណ៍សសេរីឆ្នាំ 2003 លេខតួJTJHT00W4335332477ពាក់ស្លាកលេខភ្នំពេញ 2Z -7776 ចំនួន០១គ្រឿង។
៣. ទូរស័ព្ទចំនួន០១គ្រឿង (ចាស់)និងបំពុងកែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
ករណីនេះសមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

 

 

មតិយោបល់