ព្រះសីហនុៈ កាលពីល្ងាចថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឲ្យដឹងថា ករណីពលរដ្ឋម្នាក់ នៅឃ្លាំងលើសង្កាត់លេខ១ ក្រុងព្រះសីហនុ មកប្តឹងប៉ូលិសថា បាត់រថយន្តមួយគ្រឿងពីមុខផ្ទះ ការពិតពលរដ្ឋរូបនេះ ភាន់ច្រឡំខ្លួនឯង ដោយយករថយន្តរបស់ខ្លួន ទៅដាក់ឲ្យគេលាងនៅកន្លែងលាងរថយន្ត បន្ទាប់មកក៏មកលក់ដូរធម្មតា ហើយភ្លេចថា បានយករថយន្តទៅលាង បង្កឲ្យមានការផ្អើលឆោឡោប្តឹងទៅសមត្ថកិច្ច។
ក្នុងនោះក៏មានសាច់ញាតិជនរងគ្រោះ បានបង្ហោះ Facebook ថា មានចោរលួចរថយន្តថែមទៀតផង។
បច្ចុប្បន្នពលរដ្ឋរូបនេះ បានសុំការអធ្យាស្រ័យពីសមត្ថកិច្ច ចំពោះការភាន់ច្រឡំនេះផងដែរ៕
មតិយោបល់