ព័ត៌មានជាតិ

ឆេះចំការស្វាយ២០០ហិចតា នៅខេត្តកែប

កែបៈ អគ្គិភ័យបានឆាបឆេះចំការស្វាយមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង១២និង៣០នាទីនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ ត្រង់ ស្ថិតក្នុងភូមិចំការបី ឃំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ជនរងគ្រោះជាម្ចាស់ចំការមានឈ្មោះ ង៉ែ ហៃលីម រសនៅភូមិឃុំកើតហេតុខាងលើ។

ក្នុងហេតុការខាងលើនេះ ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ១គ្រឿងប្រើទឹក ពន្លត់អស់១រថយន្ដ ទើបរលត់ទៅវិញ។ករណីខាងលើនេះធ្វើអោយប៉ះពាលផលដំណាំប្រជាពលរដ្ឋអស់ដើមស្វាយជាង៧៥០ដើម។
តាមប្រភពមូលហេតុបណ្ដាលឲ្យឆេះគឺមកពីអ្នកធ្វើដំណើរជក់បារីរួចបោះចោលទៅក្នុងព្រៃនោះទើបបណ្តាលឲ្យបែបនេះ ៕

មតិយោបល់