ព័ត៌មានជាតិ

បង្រ្កាបបានគ្រឿងសមុទ្រជាង៧តោន នាំចូលពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញត

ភ្នំពេញ: យោងតាមអនុសាសន៌ឯកឧត្តម នាយឧត្តមសេនីយ៌ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នា២០១៩ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាតិ ដឹកតាមរថយន្តចំនួន 03គ្រឿង មានបង្គា(បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួន និងគ្មានច្បាប់អនុញ្ញាតិចំនួន= 376កេស ប្រមាណ 7.520 គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន បន្ទាប់មកបានបញ្ជា ឲ្យយកបង្គា ដែលមានចាក់បញ្ចូលសារធាតុ ដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់ យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមាបឹងជើងឯក នៅវេលាម៉ោង៣និង១០នាទីល្ងាច ថ្ងៃខែឆ្នាំដដែលនិងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន 03នាក់ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕

មតិយោបល់