ព័ត៌មានជាតិ

ទុកម៉ូតូក្រោមផ្ទះយាយ មកពីដើរលេងវិញ លោះព្រលឹងអស់!

ភ្នំពេញ: ជនសង្ស័យម្នាក់ លួចម៉ូតូមួយគ្រឿង ត្រូវបាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជាក់ស្តែង កាលពីវេលសម៉ោង៦ និង២៥នាទីល្ងាចថ្ងៃទី១២​ ខែមិនា​ ឆ្នាំ​២០១៩ ត្រង់ចំណុចផ្លូវ​ បេតុងភូមិខ១​ សង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះឈ្មោះ នី ហា ហ្វី ហ្សស់ ភេទ ស្រី អាយុ​ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៤៧៥ ក្រុម ២ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ​ មុខរបរ លក់ដូរជាម្ចាស់ម៉ូតូម៉ាកស៊ុយសូគីនិកធូ ពណ៌ខៀវក្រម៉ៅ ពាក់ស្លាកលេខ1HF​ 5237ភ្នំពេញ)។

ជនសង្ស័យឈ្មោះ នី ម៉ូ តើតភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មានទីលំ នៅផ្ទះលេខ២៤៧៥ ក្រុម ២ ភូមិក សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​មុខរបរមិនពិតប្រាកដប្រើប្រាស់សាធាតុញៀ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៩ ខែមិនា​ ឆ្នាំ២០១៩ នៅចំណុចផ្ទះ២៤៧៥ក្រុម ២ ភូមិ ក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មានករណីលួចម៉ាក់ម៉ូតូស៊ុយសូគីនិចធូ ពណ៌ខៀវក្រម៉ៅ ពាក់ស្លាកលេខភ្នំពេញ 1HF​-5237 ខណ:ជនរងគ្រោះ បានទុកម៉ូតូនៅក្រោមផ្ទះយាយ ហើយក៏នាំភ្ញៀវទៅខេត្តកំពត លុះត្រទ្បប់មកវិញ ស្រាប់តែបាត់ម៉ូតូ។

ក្រោយកើតហេតុនៅវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី១២​ ខែមិនា​ ឆ្នាំ​២០១៩​ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះទី២ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងខណ្ឌ និងប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុ កំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវបេតុងក្រុមទី១ ភូមិ ខ.១ សង្កាត់ច្រាំចំរេះទី២ នៅវេលាម៉ោង៦ និង២៥នាទីល្ងាចថ្ងៃទី១២ ខែមិនា ដើម្បីយកមកសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់