កណ្ដាលៈ កាលពីវេលាម៉ោង ១៦ និង ៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនាមួយកើតទ្បើង ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះសេង ភក្រ្ត័ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះសេង ភ័ក្រ្ត ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាបងបង្កើត)។ ចំណែកជនសង្ស័យឈ្មោះ សយ ភាព ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្អូន (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ដុំឥដ្ឋចំនួន (០១)
-ចបជីកចំនួន (០១)
ដំណើររឿង៖ នៅវេលាថ្ងៃកើហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹង រួចបានជេរឌៀមដាម ដាក់បងប្រុសរបស់ខ្លួនឈ្មោះ សេង ភ័ក្រ្ត (ជនរងគ្រោះ) រហូតទ្រាំមិនបានក៏ជេរតបតទៅវិញ ស្រាប់តែជនសង្ស័យ បានស្ទុះទៅប្រតាយប្រតបជាមួយជនរងគ្រោះ ដោយយកដុំឥដ្ឋមកវាយក្បាល បណ្តាលឲ្យរងរបួសហើមជាំថ្ងាស់ បន្ទាប់មកយកចបជីក មកវាយចំឆ្អឹងជំនីខាងឆ្វេងថែមទៀត បណ្តាលឲ្យរលាត់ហើមជាំ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់ចេញ ហើយស្រែកឲ្យបងប្អូនពលរដ្ឋជិតខាងជួយខ្លួនផងដែរ។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំនៅប៉ុស្តិ៍ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ជនសង្ស័យ ឲ្យតែផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនរួចហើយ តែងតែរករឿងក្រុមគ្រួសារ និងវាយតបបងប្រុសជាញឹកញាប់៕
មតិយោបល់