ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ០៧ និង ២០នាទីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ មានករណីក្មេងស្រីវ័យជំទង់អាយុ ១៥ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅចំណុចក្នុងរោងចងក្របីខាងត្បូង ផ្ទះរបស់ឈ្មោះ ផាន ផាត ភេទប្រុស អាយុ ៥៩ឆ្នាំ ត្រូវជាជីតារបស់ជនរងគ្រោះ រស់នៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក។
ជនរងគ្រោះឈ្មោះ អឿន ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅជាមួយជីដូន ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ម្តាយជនរងគ្រោះ បានចាកចេញពីផ្ទះទៅរកស៊ីនៅក្រៅស្រុក ទុកឲ្យជនរងគ្រោះ រស់នៅជាមួយជីដូនអស់រយ:ពេលច្រើនឆ្នាំ ដោយក្មេងស្រីខាងលើ ចូលចិត្តដើរលេងច្រើន ជីដូនខ្លាចមានបញ្ហាផ្សេងៗ គាត់តែងតែព្រានប្រដៅមិនឲ្យដើរលេង។
នៅថ្ងៃកើតហេតុក្មេងស្រីខាងលើ បានដើរលេងដូចសព្វដង ជីដូនឃើញដូចនេះ ក៏ស្តីបន្ទោសឲ្យបំណងចង់អប់រំចៅ។ តែមិននឹកស្មានថា បែរជាចៅស្រី លួចយកខ្សែក្របីទៅចង.កសម្លាប់ខ្លួនបែបនេះសោះ។
ក្រោយកើតហេតុលោក យាយ និងក្រុមគ្រួសារ ព្រមទាំងអ្នកស្រុក បានរាយការណ៍ដល់សមត្ថកិច្ច អាជ្ញាធរចុះដល់កន្លែងកើតហេតុតែម្តង។
ដោយបន្ទាប់ពីធ្វើកោសល្យវិច័យរួច ពុំមានអ្វីគួរកត់សម្គាល់ សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់