ព័ត៌មានជាតិ

Update៖ ករណីស្រ្តីម្នាក់ ត្រូវរថយន្តថយប៉ះស្លាប់ នៅខណ្ឌ៧មករា ម្សិលមិញ មន្ត្រីប៉ូលិសចរាចរណ៍ក្រុងម្នាក់ ដេញអ្នកកាសែតមិនឲ្យទៅជិត ហាក់បីដូចជា…

​ភ្នំពេញៈ ស្ត្រី​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​កំពុង​ដើរ​រើស​អេតចាយ​នៅលើ​ដងផ្លូវ ក៏ត្រូវ​រថយន្ត​មួយគ្រឿង​​បុកនិង​កិន កាលពីវេលា​ម៉ោង​ ៣​និង​៤០​នាទីរសៀលថ្ងៃទី​១៣ ខែមិនា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​លេខ​១Eo លើ​កំណាត់​ផ្លូវ​លេខ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​មានឈ្មោះ​ ចាន់ រ​ត្ន័ អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​-​ឃុំ​ក​ញ្ច្រៀ​ច ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង មុខរបរ​ ដើរ​រើស​អេតចាយ។​

​រថយន្ត​បង្កម៉ាក​ សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2B-4474 បើកបរ​ដោយ​ឈ្មោះ នឿន ផា​ឌិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​ភូមិ​កៃ​ជាវ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​បើកបរ។

ក្រោយ​កើតហេតុ​ រថយន្ត និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ យកទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក ​រាជធានី​ភ្នំពេញ ដើម្បីចាត់ការ​តាម​នីតិវិធី។

សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News ឃើញសមត្ថកិច្ច ក៏ទៅសួរនាំ ដើម្បីចង់បានព័ត៌មានលម្អិត ស្រាប់តែមន្ត្រីចរាចរណ៍ក្រុងម្នាក់ បានដេញអ្នកសារព័ត៌មានមិនឲ្យទៅជិត ហាក់បីដូចជាលាក់បាំងព័ត៌មាន។ យ៉ាងណាមិញ ករណីនេះ ភ្នាក់ងារព័ត៌មាន សូមសុំណូមពរឲ្យលោកប៉ូលិសចរាចរណ៍ក្រុង ប្រើកាយវិការឲ្យសមរម្យផង៕

មតិយោបល់