ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ក្រោយបុរសខាងលើ និងប្រពន្ធ នាំសពកូនប្រុស ទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ បានធ្វើទ្បើងបន្ទាប់ពីមានបងប្អូនខាងប្រពន្ធ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ដោយសង្ស័យថា ប្រើហិង្សាទៅលើកូនប្រុសខ្លួន អាយុ ៣ឆ្នាំ បណ្តាលឲ្យស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា។
ជនសង្ស័យឈ្មោះ ណៃ រិទ្ធីអាយុ២២ឆ្នាំ មានប្រពន្ធឈ្មោះ ស្រេង សុភ័ក្រ អាយុ២៨ឆ្នាំ ជាកម្មាការីនីកាត់ដេរ ស្នាក់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកសពក្មេងប្រុសរងគ្រោះ ត្រូវជាកូន ឈ្មោះ រិទ្ធី រ៉ាវី អាយុ៣ឆ្នាំ។
ក្រោយការសួរនាំ និងចុះមកពិនិត្យលើសព មន្រ្តីនគរបាល បានបញ្ជាក់ថា ការស្លាប់ក្មេងប្រុសខាងលើ ដោយសារតែជំងឺប៉ុណ្ណោះ ហើយការឃាត់ខ្លួន បុរសជាឪពុក មិនពាក់ព័ន្ធការស្លាប់នោះទេ គឺដោយសារតែប្រើហិង្សារមកលើកុមារ៕
មតិយោបល់