ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីបុរសម្នាក់ បានជួលម៉ូតូឌុបម៉ាកសង់ជិះ ដោយធ្វើដំណើរដល់ដីវាលមួយកន្លែង ស្រាប់តែធ្វើសកម្មភាពភ្ជង់បាញ់ប្លន់ បណ្ដាលឲ្យរងរបួសបុរសម្នាក់ ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល និងលាងរបួសផងដែរ ចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់ហើយ ដោយខណៈនេះសមត្ថកិច្ច កំពុងធ្វើការតាមប្រមាញ់ ដើម្បីចាប់ជនសង្ស័យ។
កើតហេតុវេលាម៉ោង ៨ និង៥៥នាទីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់