ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីម្នាក់ ហែលទឹកទៅបេះស្វាយចន្ទី ក៏ត្រូវលង់ស្លាប់..

កំពង់ធំ: កាលពីវេលាម៉ោង ១១ និង ៤០នាទីថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ មានករណីស្រ្តីម្នាក់លង់ទឹកស្លាប់ ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ពាំង ណា ភេទស្រី អាយុ ៥០ឆ្នាំ ឃុំស្រុកកើតហេតុខាងលើ។ មូលហេតុ៖ ឆ្លងទឹកទៅបេះស្វាយចន្ទី នៅតំបន់ដកពរ ហែលផុតជើង បណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់