កំពង់ធំៈ កាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០២នាក់ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង។
ជនរងគ្រោះទី១ ឈ្មោះ សុខ មេត្តា ភេទប្រុស អាយុ០៤ឆ្នាំ និងទី២ ឈ្មោះ ហុក ចន្ថា ភេទស្រី អាយុ០៧ឆ្នាំ។
មូលហេតុ៖ ចុះលេងទឹកស្រះក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់តែម្ដង។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់