ព័ត៌មានជាតិ

រន្ធត់ណាស់! យុវជនម្នាក់ ជិះម៉ូតូបុកគូទគោយន្តដឹកជំនៀឈើ ស្លាប់មួយរំពេច

ពោធិ៍សាត់: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅលើដងផ្លូវលេខ១៥៥ ក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកគូទគោយន្តដឹកជំនៀឈើ បណ្តាលឲ្យស្លាប់មួយរំពេច។

ជនរងគ្រោះឈ្មោះ ធឿន ចាន់ថា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉តូម៉ាកវ៉េវយ៉ាងលឿន ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូចទៅបុកគូទគោយន្ត១គ្រឿង ដឹកជំនៀឈើ កំពុងបើកបរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បាត់បង់អាយុជីវិត នៅកន្លែងតែម្តង។

ចំណែកអ្នកបើកបរគោយន្ត ភ្លាមៗនោះ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ ៕

មតិយោបល់