ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស(កាប់គាស់ទម្លុះទម្លាយគាស់តូបលក់កាហ្វេលួចសម្ភារ:)ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុងក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០និង២៦នាទី។

ជនសង្ស័យទាំង៣នាក់រួមមាន៖១-ឈ្មោះរ៉ាន់ រ៉ាឌីន ហៅត្រេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ-ស្នាក់នៅមិនពិតប្រាកដ។២-ឈ្មោះសែន រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ-ស្នាក់នៅមិនពិតប្រាកដ។៣-ឈ្មោះខេង ឡាឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដត្រូវបានឃាត់ខ្លួននៅចំណុចដីឡូតិ៍គ្មានលេខផ្លូវគីមអ៊ីលស៊ុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី។

ម្ចាស់តូបឈ្មោះទី ឈនបូផា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៨ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សម្ភារ:បាត់បង់ម៉ាស៊ីនឆុងកាហ្វេចំនួន០១គ្រឿងនិងម៉ាស៊ីនកិនកាហ្វេចំនួន០១គ្រឿង។

ជនសង្ស័យទាំងបីនាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

មតិយោបល់