ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ត្រូវបានបន្តធ្លាក់ទៅដល់ដៃស្ត្រី ជាកសិករម្នាក់ទៀតហើយ ដែលមានឈ្មោះ សាន សុខុំ អាយុ ៣៩ ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងមានមុខរបរបន្ទាប់បន្សំ ជាអ្នកអនាម័យនៅធនាគារឯកជនមួយកន្លែង ។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ អ្នកនាង សាន សុខុំ បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ បើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកខ្លាំង ព្រោះក្រៅពីមានការងារជាអ្នកអនាម័យនៅធនាគារឯកជន គឺមានតែព្យាយាមធ្វើស្រែ តែប៉ុណ្ណោះ ។
ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះ ក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមកខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញ មានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។ ប៉ុន្តែស្រាប់តែកាលចុងសប្ដាហ៍ កន្លងទៅនេះ អ្នកនាងបានទិញភេសជ្ជៈ ខារ៉ាបាវចំនួន១កំប៉ុង ហើយទៅធ្វើស្រែ។
លុះពេលធ្វើស្រែអស់កម្លាំង ក៏គាស់ទទួលទាន ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍ រំភើបរីករាយជាខ្លាំង ហើយក៏ដើរមកផ្ទះប្រាប់ប្តី និងបងប្អូនដែលនៅផ្ទះ ព្រមទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតែម្ដង ។ អ្នកនាងបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ អ្នកនាងនឹងយកមួយចំនួន ទៅទិញដីស្រែ ធ្វើផ្ទះ ហើយទុកមួយចំនួនទៀត សម្រាប់កូនបន្តការសិក្សា និងសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគតផងដែរ ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណ ចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ Scoopy i ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone XS ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរ ជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕
មតិយោបល់