ព័ត៌មានជាតិ

Update៖ ជនបរទេសម្នាក់ ​មិនដឹងមានវិបត្តិអ្វី លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារអាម៉ារី

ភ្នំពេញៈ បុរសជនបរទេសម្នាក់ មិនដឹងមានវិបត្តិអ្វី បានសម្រេចចិត្ត លោតសម្លាប់ខ្លួនពីលើជាន់ទី៣​ នៃសណ្ឋាគារ អាម៉ារី រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រហែល ៣និង៥០នាទីរសៀល​ ថ្ងៃទី១៤ ខែមិនា​ ឆ្នាំ២០១៩ ត្រង់ចំណុចសណ្ឋាគារ អាម៉ារី ជាន់ទី៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញបុរសជនជាតិបរទេស វ័យចំណាស់ម្នាក់ បានមកអង្គុយលើសំយ៉ាបសណ្ឋាគា ជាន់ទី៣ ហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ ស្របពេលនោះ​ បុរសជនបរទេសខាងលើ​ ក៏បានលោតចុះមកក្រោម ទើរលើរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AQ-7569 បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ច ទាក់ទងរថយន្តសាមុយ បញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ តែជាអកុសលជនរងគ្រោះ បានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ៕

មតិយោបល់