ព័ត៌មានជាតិ

យុវជនម្នាក់ចុះមុជទឹកស្រះ ក៏ជួបគ្រោះអកុសល

បាត់ដំបង: មានករណីបុរសម្នាក់លង់ទឹកស្លាប់ ស្ថិតនៅចំណុចភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីវេលាម៉ោង ០២ និង ៣០នាទីរសៀលថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ នន ដា ភេទប្រុស អាយុ ២៥ឆ្នាំ មានជំងឺសរសៃប្រាសាទប្រចាំកាយ រស់នៅភូមិឃុំកើតហេតុ បានដើរទៅមើលដីស្រែរបស់ខ្លួន ជាមួយម្ដាយ ដោយមានអារម្មណ៍ក្ដៅពេក ក៏ចុះមុជទឹកក្នុងស្រះខាងក្រោយផ្ទះឈ្មោះ ជួន ខែម ដែលមានជម្រៅ៣ម៉ែត្រ ខណ:ចុះងូត ស្រាប់តែលង់ទឹកតែម្ដង ពេលនោះម្តាយបានហៅគេឲ្យជួយ តែជួយមិនទាន់ ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់