ព័ត៌មានជាតិ

ខូចកាបក្រោមដី ដាច់ភ្លើងនៅវត្តភ្នំ ដល់ម៉ោង១២ថ្ងៃត្រង់ ទើបមានវិញ

ភ្នំពេញៈ ដោយសារកំហូចខ្សែកាបបណ្ដាញតង់ស្យុងក្រោមដី បានបណ្ដាល់ដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទោះយ៉ាងណា អាជ្ញាធរអគ្គិសនី បាន និងកំពុងធ្វើការជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅម៉ោង១២ថ្ងៃត្រង់នេះ។

អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង៩៖១៨នាទីព្រឹក បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅ ប.ត០១៧ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅផ្លូវ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មូលហេតុដោយសារមានកំហូចកាបបណ្តាញតង់ស្យុងទាប(LV)ក្រោមដី ដែលបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់វិញ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់៕

13880186_769550933187448_4274624113126787819_n13880257_769550926520782_2764303883927743654_n13901358_769550913187450_7005913830931671374_n13920801_769550906520784_2893379425356545845_n

មតិយោបល់