កណ្ដាលៈ កាលពីវេលាម៉ោង ០៨ និង ០០នាទីព្រឹកថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ស្លាប់ដេកផ្កាប់មុខ នៅកណ្ដាលវែលស្រែ ត្រង់ចំណុចលើប្រឡាយ ស្ថិតនៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ពេជ្រ រុណ ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង ០០នាទីព្រឹក ជនរងគ្រោះ បានដឹកគោយកទៅឲ្យស៊ីស្មៅ នៅចុងព្រែក លុះមកដល់ម៉ោង ០៨ និង ០០នាទី មានប្រជាពលរដ្ឋ មកច្រូតស្មៅគោ ក៏ឃើញដេកផ្កាប់មុខស្លាប់ នៅវាលស្រែ ទើបរាយការណ៍មកនគរបាលប៉ុស្គិ៍ ចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងនគរបាលក្រុមជំនាញស្រុក មេភូមិ ក្រុមប្រឹក្សាឃុំ ពិនិត្យធ្វើកោសល្យវិច័យសាកសព ។
ក្រោយពីធ្វើកោសល្យវិច័យរួច សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់