បន្ទាយមានជ័យៈ នៅថ្ងៃទី ១៤ មីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០ លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិច
ផ្លូវចូលវត្តអណ្តូងថ្មមាស ប្រហែល៥០០ម៉ែត្រស្ថិតក្នុង ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តLEXRX300បើកពីកើតទៅលិច បើកគេច រថយន្តធំបើកពីលិចទៅកើតបញ្ច្រស់ទិសគ្នា ធ្វើឲ្យក្រឡាប់ធ្លាក់ពីផ្លូវ បណ្តាលឲ្យ របួសស្ត្រីម្នាក់ រថយន្តម៉ាកLEXRX300ខូចធ្ងន់ ចំណែក រថយន្តធំមិនខូចខាតទេ។
រថយន្តទាំង២ត្រូវបានកម្លាំងជំនាញទៅរក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ោយបែត៕



មតិយោបល់