កោះកុងៈ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការក្រុងខេមរភូមិន្ទ បានសហការជាមួយប្រជាពលរដ្ឋ ចុះធ្វើការស្រាវជ្រាវ មុខសញ្ញាចោរបិទមុខដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ម៉េង សុខុម ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ។
តាមចម្លើយសារភាព៖ បានធ្វើសកម្មភាពលួចចំនួន៦ ដងមិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០
វត្ថុតាងដកហូត៖ ទូរស័ព្ទ ១គ្រឿង -ពិល ១និងស្រោមមុខ១ ។
ករណីនេះ កម្លាំងបានរៀបចំ សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់