កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបុកបុរសម្នាក់កំពុងដើរចេញពីភូមិបុណ្យដាលាន ពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្តងនៅម៉ោង៩ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ភូមិព្រែកញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះមុំ នាង ភេទប្រុស អាយុ៥៨ឆ្នាំ បានដើរតាមបណ្តោយផ្លូវជាតិ៦អា ខេញពីភូមិបុណ្យដាលាន លុះចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង និងប្រញាប់បើករថយន្តរត់គេចខ្លួនបាត់ស្រមោល៕





មតិយោបល់