ព័ត៌មានជាតិ

បុរស២នាក់រង​របួសធ្ងន់​ ដោយសារ​តែ…

ត្បូងឃ្មុំ​ៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ នៅ​វេលា​ម៉ោង​៩​និង​ ៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែមិនា​ ឆ្នាំ​២០១៩​ លើ​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣៤_​ ១៣៥​ស្ថិត​នៅ​ភូមិ​ម្រាម​ទាក​ ឃុំ​ជី​រោទ៍​ទី​២​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​ក្នុង​ដំណើរ​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​អោយ​មនុស្ស​ពីរ​នាក់​រង​របួសធ្ងន់​។

​ជន​រង​គ្រោះ​ ដែល​បើកបរ​ម៉ូតូ​មានឈ្មោះ​ ភៀន​ សុ​ផា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ អន្លង់​ពោង​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ រីឯ​អ្នក​រួម​ដំណើរ​មានឈ្មោះ​ អឿ​យ​ សុ​បញ្ញា​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ទន្លេ​បិទ​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​ ត្បូងឃ្មុំ​ 1D-7298​។​

​ តាមប្រភព​ពី​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​វេលា​ដូច​ខាងលើ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ពេល​បើកបរ​ដល់​កន្លែង​កើតហេតុ​បាន​បើក​ជែង​ហើយ​ទៅ​បុក​ ជាមួយ​រថយន្ត​ម៉ាក​Isuzu​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AQ-9057​ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា​។​ រីឯ​រថយន្ត​បើកបរ​ដោយ​ឈ្មោះ​ ហម​ រតនៈ​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស​កើត​ សង្កាត់​ព្រៃ​ស​ខណ្ឌ​ ដង្កោ​ រាជធានី​ភ្នំពេញ​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​ទាំង​ពីរ​៕

 

មតិយោបល់