ព័ត៌មានជាតិ

មិនគួរណា!​ បែបនេះសោះ បុរសម្នាក់ស្លាប់ភ្លាមៗដោយសារតែ…

ត្បូងឃ្មុំ: បុរសម្នាក់ស្លាប់នៅកន្លែង ភ្លាមៗដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង១០ នាទីនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋាន (ចិន) បំផ្ទុ:ថ្ម ដែលស្ថិននៅខាងជើង ភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ប្រមាណ800 ម បណ្តាលឲ្យមកពី បំណែកថ្មផ្លោងធ្លាក់មកចំ។

ជនរងគ្រោះឈ្មោះ ជំ រចនា ភេទប្រុស អាយុ 29ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិតាម៉ីន ឃុំរហាត់ទឹក ស្រុកមង្គុលបុរី ខេត្តបន្ទាយមានជ័យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យជាក់ស្តែងនិងចាត់ចែងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់