ព័ត៌មានជាតិ

បុរសកសិករម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ស្ទឹងត្រែង: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីព្រឹក កម្លាំងជំនាញអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មកែវ និងឃុំសេកុង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញឿន ឃាត់ខ្លួនបុរសកសិករម្នាក់ នៅចំណុចខ្ទមស្រែរំដេង ស្ថិតនៅក្នុងភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ជនសង្ស័យម្នាក់ឈ្មោះ សារឿន កៀន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ

វត្ថុតាងដកហូតបានរួមមានម្សៅថ្លា (ចំនួន០៨កញ្ចប់តូច) សង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម្សៅអា ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់