ព័ត៌មានជាតិ

រថយន្តបើកភ្លើងស៊ីញ៉ូបត់ បណ្តាលឲ្យ Passapp បុកពីក្រោយ រេចង្កូតឡើងសួនច្បារក្រឡាប់

ភ្នំពេញៈ នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ Passapp បុករថយន្ត បណ្តាលឲ្យរងការខូចខាតទាំងសងខាង ករណីនេះ កើតឡើង នៅតាមបណ្តោយផ្លូវទ្រុងមាន់់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តកាមរីឆ្លាមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2A 8884 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ បានបើកភ្លើងស៊ីញ៉ូខាងស្តាំបម្រុងបត់ ស្រាប់តែមាន Passapp ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ 1H 6735 បើកមកពីក្រោយ ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកគូទរថយន្ត រួចរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង ។

ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាង មកដាក់អែបខាងផ្លូវ ឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយសន្តិវិធី ៕

មតិយោបល់