កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍សែនរន្ធត់ រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យស្លាប់មនុស្ស០៣នាក់ និងរបួស០២នាក់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០កក្កដា នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិថ្លាឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកCRV ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Z-4663 បានបើកទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-7946 ពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តស៊ីអវី ឈ្មោះ អៀម ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកកោះសែន ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ០៣នាក់ទៀត៖ ទី១/ឈ្មោះ ស្រីន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ.សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២/ឈ្មោះ គាង ហេង ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិកោះសែន ឃុំកោះសូទិន្ធ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(របួសធ្ងន់)។ ទី៣/ឈ្មោះ លំ អិត ភេទប្រុស អាយុ២៣ឆ្នាំ នៅរាជធានីភ្នំពេញ(របួសធ្ងន់)។
ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល និងអ្នករួមដំណើរជាមួយឈ្មោះ ប៊ុន លី ភេទប្រុស អាយុ៣៨ឆ្នាំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ស្លាប់នៅមន្ទីពេទ្យ។
ប្រភពបន្តថា ករណីគ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយអ្នកបើកបររថយន្តស៊ីអវី (CRV) បើកបរក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន៕
មតិយោបល់