ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកបើកយន្តហោះរុស្ស៊ីពីរនាក់ បានស្លាប់នៅក្នុងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនៅស៊ីរី

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ្នកបើកយន្តហោះយោធារុស្ស៊ីពីរនាក់បានស្លាប់នៅពេលឧទ្ធម្ភាគចក្រធុន Mi-25 ត្រូវបានបាញ់ទម្លាក់ដោយរដ្ឋអ៊ីស្លាម (IS) ដែលជាពួកសកម្មប្រយុទ្ធនៅជិតទីក្រុងប៉ាលម៉ៃរ៉ា ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។

ក្រសួងការពារជាតិដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា អ្នកបើកបរពីរនាក់នេះ រួមមានលោក Yevgeny Dolgin និងលោក Ryafagat Khabibulin បានស្ថិតនៅក្រោមការបាញ់ប្រហារពីពួកសកម្មប្រយុទ្ធ IS កាលថ្ងៃសុក្រខណៈពេលដែលកំពុងហោះហើេរនៅ លើផ្លូវអាកាសរបស់ពួកគេត្រឡប់មកវិញពីបេសកកម្មវាយប្រហារតាមដែនអាកាសប្រឆាំងនឹងពួកជ្រុលនិយមប្រដាប់អាវុធ។

យន្តហោះរបស់ពួកគេត្រូវបានបាញ់ទម្លាក់និងធ្លាក់ចូលទៅក្នុងតំបន់ ដែលបានគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី និងសមាជិកនាវិកពីរនាក់ បានស្លាប់ផងដែរ៕

military helicopter crashes

មតិយោបល់