ព័ត៌មានជាតិ

(មានរង្វាន់) សមត្ថកិច្ច ប្រកាសចាប់ខ្លួនចោរប្លន់យ៉ាងសកម្ម នៅក្នុងមូលដ្ឋានស្រុកមេមត់!

ត្បូងឃ្មុំៈ កាលពីរសៀលម្សិលមិញថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ អធិការនគរបាលស្រុកមេមត់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមសហការក្នុងការរាយការណ៍ ប្រសិនបានឃើញជនសង្ស័យ មានភិនភាគដូចក្នុងរូបខាងក្រោមនេះ លាក់ខ្លួននៅកន្លែងណា សុំជួយរាយការណ៍មកកាន់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីមានវិធានការចាប់ខ្លួនជនខាងលើនេះមកផ្តន្ទាទោសតាមនីតិវិធី។

ជនល្មើសមានឈ្មោះ យ៉យ គឹមហន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ រស់ទីលំនៅភូមិព្រះពន្លា ឃុំទៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ វ័ន ដន និងម្ដាយ លុយ ភុ នៅរស់ យុវជនខាងលើធ្លាប់មានប្រវិត្តិផ្ដន្ទាទោសដោយតុលាការ ជាប់ពន្ធធនាគារអស់រយៈពេល ០២ឆ្នាំ នៅខេត្តកំពង់ចាម ពីបទ លួចស្ថានទម្ងន់ទោស។

ប្រពភពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីប្រព្រឹត្តិបទល្មើសជនជាប់ចោទខាងលើ បានរត់គេចខ្លួនចាកចេញពីមូលដ្ឋាន ហើយពេលនេះ ត្រឡប់ចូលមកវិញ ម្ដងម្កាលនៅពេលយប់ប៉ុណ្ណោះ បច្ចុប្បន្ន ក្រុមកម្លាំងនគរបាលអធិការស្រុកមេមត់ កំពុងតាមស្វែងរកចាប់ខ្លួន នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សូមបញ្ជាក់ជូនថា៖ សមត្ថកិច្ចមានជូនជារង្វាន់លើកទឹកចិត្តជាទីគាប់ចិត្ត ចំពោះសាធារណជន ដែលផ្តល់ព័ត៌មានអំពីកន្លែងលាក់ខ្លួន ធ្វើឲ្យនគរបាលចាប់ជននោះបាន យកមកផ្តន្ទាទោសតាមនីតិវិធី។ ចំពោះការរាយការណ៍ផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ច និងរក្សាការសម្ងាត់ជូនបងប្អូនជានិច្ច សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៧៧ ៨០ ០៤៧ & ០៧៧ ៧៧ ០៩ ៧៧៕

មតិយោបល់