ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀន

បាត់ដំបង: តាមសេចក្តីរាការណ៍ពីកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថានៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងជំនាញ បានចុះបង្ក្រាបករណី គ្រឿងញៀន ០១ លើកនៅម៉ោង៣រសៀល នៅត្រងចំនុចភូមិអូរ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ឃាត់បានជនសង្សយ័01នាក់ ឈ្មោះ យ៉ាន់ នឿនភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាពស្រុក សំពៅលូនខេត្តបាត់ដំបងមុខរបរមិនពិតប្រាកដ។

លទ្ធផលជំនាញបារឹបអូសវត្ថុតាងបានរួមមាន 1.ថ្នាំញៀនពណ៌ស្លាទុំ(WY)ចំនួន5គ្រាប់, 2.កាំភ្លើងកែឆ្នៃបាញ់គ្រាប់កងចំនួន01, 3.ដែកឆាប01,4.កាំបិតស្នៀតចំនួន02, 5.ដាវសាម៉ុយរ៉ៃចំនួន01, 6.ឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត៕

photo_2016-10-27_20-31-25

photo_2016-10-27_20-31-27

photo_2016-10-27_20-31-29

មតិយោបល់