ព័ត៌មានជាតិ

ខណៈនេះ នៅម្ដុំផ្សារអង្គតាសោម មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅស្រុកត្រាំកក់

តាកែវ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះ វេលាម៉ោង ៥ នាទីល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ មានករណីកកស្ទះចរាចរណ៍យ៉ាងខ្លាំង តាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅម្ដុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីនេះដែរ គេសង្កេតឃើញមានតែកម្លាំងសមត្ថកិច្ច២ ទៅ៣ នៅសម្រួលការកកស្ទះចរាចរណ៍ប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅទីតាំងខាងលើ ខ្សឹបប្រាប់ Post News ថា សូមណូមពរទៅលោកចៅហ្វាយស្រុកត្រាំកក់ ជួយមើលផង ភាគច្រើនឲ្យតែពេលល្ងាច គឺនៅទីនោះតែងតែងមានការកកស្ទះចរាចរណ៍ជានិច្ច៕

មតិយោបល់