ព័ត៌មានជាតិ

រន្ធត់ណាស់! ស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម….

កំពង់ចាម: កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ នៅចំណុចលើស្ពានគីហ្សុណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាង:

រថយន្តម៉ាក ហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ.0245 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចមកកើត។ ចំណែកម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-1537 បើកបរដោយឈ្មោះ ហុង សុភា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិព្រៃចក្រី ឃុំអូស្វាយ ស្រុកកំពង់សៀម ធ្វើដំណើរពីលិចមកកើត មិនពាក់មួកសុវត្ថិភាព បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងខូចខាតម៉ូតូ ១គ្រឿងកម្រិតស្រាល។ មូលហេតុ៖ អ្នកបើកបររថយន្តបើកមិនប្រកាន់ស្តាំ

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់ ហើយវត្ថុតាង ត្រូវបានសមត្ថកិច្ច យកម៉ូតូមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចំណែកសាកសព រថយន្តសង្គ្រោះ បានដឹកទៅមន្ទីរពេទ្យ 7ដេហើយ ដោយរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់