កំពង់ស្ពឺៈ នាយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កំពង់ស្ពឺ បានចេញប្រតិបត្ដិការត្រួតពិនិត្យរដ្ឋបាលចំហរ នៅទីតាំង “ក្លឹបគីរីរម្យ” ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច សមាសភាពដឹកនាំរួមមាន លោក សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង ក្នុងនាមលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចូលរួមបញ្ជាកងកម្លាំងផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកស្រុក អាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តន៍វិធានការរដ្ឋបាលចំហរ ក្លឹបឌីស្កូគីរីរម្យ។
ជាលទ្ធផល៖ រកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើន ក្នុងនោះឃាត់ខ្លួនមុខស ញ្ញា ០២នាក់ប្រុស ឈ្មោះសុខ ភារៈ តួនាទី DG មានទីលំនៅភូមិ.ឃុំខាងលើ និងឈ្មោះរ័ត្ន ភារម្យ មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ដើម្បីធ្វើការសាកសួររកមេក្លោង ដែលពាក់ព័ន្ធករណីអនុញ្ញតឲ្យ មានការជួញដូរ ផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន។
តាមការបញ្ជាក់ឲ្យដឹងពីលោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការ នគរបាលខេត្ត ក្រោយប្រតិបត្តិការរដ្ឋបាល ជំនាញរកឃើញវត្ថុតាងសង្ស័យមួយចំនួន ដែលទាក់ទង និងការផ្ដល់ទីតាំងឲ្យមានការជួញដូរ ប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ទីតាំង”ក្លឹបឌីស្កូគីរីរម្យ” ត្រូវបានអាជ្ញាធរស្រុក ខេត្ដ សម្រេចបិទ ផ្អាកសកម្មភាពជាបណ្ដោះអាសន្ន រង់ចាំកិច្ចស្រាវជ្រាវពីព្រោះទីតាំងនេះ ជាកន្លែងផ្តល់ឲ្យប្រើប្រាស់គ្រឿងញៀន៕
មតិយោបល់