ព័ត៌មានជាតិ

​អតីត​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ស្រុក​បរិបូ​ណ៍​

កំពង់ឆ្នាំងៈ យ៉ាង​ហោច​ណាស់​រថយន្ត​ចំនួន​៣​គ្រឿង​ បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​វ័យ​ជាង​ ៧០​ឆ្នាំ​ ដែល​គេ​ស្គាល់​ថា ​ជា​អតីត​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ និង​ បុរស​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​កំពុង​ស្ថិត​ក្រោម​ការ​ជួយ​សង្គ្រោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែ​ មិ​នា​ ឆ្នាំ​២០១៩​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៤/១១៥​ ស្ថិត​នៅ​ក្នុងភូមិ​ទួល​រកា​ ឃុំ​មេលំ​ ស្រុក​បរិបូ​ណ៍​ ខេត្តកំពង់ឆ្នាំង​។​
​លោក​អធិការ​ស្រុក​បរិបូ​ណ៍​ បាន​ឲ្យ​ដឹង​កាលពី​មិ​ញ​នេះ​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាល​ឲ្យ​ ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​ជា​អតីត​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង​ និង​រង​របួសធ្ងន់​ម្នាក់ ​កំពុង​ស្ថិត​ក្រោម​ការ​ជួយ​សង្គ្រោះ​។​

លោក​អធិការ​ស្រុក​ដដែល​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ​ យ៉ាំ​ យ៉េ​ត​ ភេទ​ប្រុស​ អាយុ​៧៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​រកា​ ឃុំ​ឱ​ម៉ា​ល់​ ក្រុង​បាត់ដំបង​។​ ជន​រង​គ្រោះ​បើករថយន្ត​ ម៉ាក​CRV​ ពណ៌​ស្ករ​ ពាក់​ស្លា​ក​លេខ​ភ្នំពេញ​2AB-0942​។​

​លោក​អធិការ​បន្ត​ថា​ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​នោះ​មានឈ្មោះ​ នួន​ សត្យា​ ភេទ​ប្រុស​ អាយុ​២៥​ ឆ្នាំ​ មាន​ទីលំនៅ​ភ្នំពេញ​ បើកបរ​រថយន្ត​ម៉ាក​TACOMA​ ពាក់​ស្លា​ក​លេខ​កំពង់ចាម​ 2A-4829​ មាន​អ្នក​ រួម​ដំណើរ​២​នាក់​ ក្នុង​នោះ​របួសធ្ងន់​ ០១​នាក់​។​ និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​LEXUS470​ពាក់​ស្លា​ក​លេខ​ នគរបាល​2-1396​ បើកបរ​ដោយ​ឈ្មោះ​ ចែ​ម​ សា​រុំ​ ភេទ​ប្រុស​អាយុ​ ៥៣​ រស់នៅ​ ភ្នំពេញ​ មិន​រង​របួស​ទេ​។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត ​កំពុងធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​៕

មតិយោបល់