ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង១០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៤(GS4-F14, F20 &F27) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្លើងបរិក្ខារអគ្គិសនីលើត្រង់ស្វូ ១១៥/២២គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ៖ (១)ភូមិកាកាប សង្កាត់កាកាប (២)ភូមិត្រពាំងជ្រៃ សង្កាត់សំរោងក្រោម (៣) ភូមិត្រពាំងគល់ និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក (៤)ភូមិអង្គ ភូមិទួលពង្រ និងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៥)ផ្លូវ១១៤ ផ្លូវលេខ៣៥៦ ផ្លូវលេខ២៧១ និងផ្លូវចំការដូង ភូមិខ្វា ភូមិតាឡី ភូមិឫស្សី ភូមិថ្មី ភូមិម័ល ភូមិសំបួរ ភូមិថ្មី និងភូមិល្វា សង្កាត់ដង្កោ (៦)ផ្លូវទៅស្ពានព្រែកជ្រៃ ភូមិព្រែកប្រណាក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក (៧)ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (៨)ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៦ល្ងាចថ្ងៃដដែល៕
មតិយោបល់