ព័ត៌មានជាតិ

លួចចំម៉ូតូសន្តិសុខយាមនៅហាង ម៉ាស្ស៉ាសែនសុខ មានអីខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុចមុខហាងម៉ាស្ស៉ាសែនសុខ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ សុខ សុធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះ ឈ្មោះ លុន ម៉េងលីត ភេទប្រុស អាយុ២៤ឆ្នាំ ជានជាតិខ្មែរ មុខរបរសន្តិសុខយាមហាងម៉ាស្ស៉ាសែនសុខ (ចំណុចកើតហេតុងខាងលើ) ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកPCX ផលិតឆ្នាំ២០១១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FD-5280 ប្រគល់ឲ្យជនរងគ្រោះវិញ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំសុង របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់