ព័ត៌មានជាតិ

ផឹកស្រវឹងតូចចិត្តនិងប្រពន្ធ រត់ចោល និងខឹងសុំលុយមិនបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្ទេច

កណ្តាល: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី ផឹកស្របៀរ ស្រវឹងតូចចិត្តនិងប្រពន្ធ រត់ចោល ខឹងសុំលុយមិនបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៦ខែមិនាឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះជុំ សុង ភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរ កសិករនៅ
ភូមិ-ឃុំកើតហេតុ ។
ចំណែកជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះសុង សង់ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិ-ឃុំកើតហេតុ។
វត្ថុតាងចាប់យក៖
-ដែកគាស់ ១ប្រវែង១.២០ម៉ែត្រ
សម្ភារខូចខាត
១-រថយន្តម៉ាកកាមរីបាឡែន០១គ្រឿង ពណ៌ស សេរី២០០១ពាក់ផ្លាកលេខ ភ្នំពេញ 2AR-2101 លេខម៉ាស៊ីន 7121102លេខតួ556217។ បែកកញ្ចក់មុខ ក្រោយនិងចំហៀងខាងឆ្វេង ។
២-កញ្ចក់ទ្វារ ២ផ្ទាំងនិងបែកទូរចានចំនួន១។
តាមរឿងហេតុ នៅមុនពេលកើតហេតុជនសង្ស័យមកពីផឹកស៊ីស្រវឹងហើយបានវាយចាននៅផ្ទះខ្លួនឯងរួចហើយមកស្រែកជេរប្រមាថជនរងគ្រោះដោយហៅជន រងគ្រោះឲ្យចេញមកខាងក្រៅតែជនរងគ្រោះមិនចេញទើបជនសង្ស័យយកដែកគាស់មកវាយទ្វារផ្ទះបែក ២ផ្ទាំងហើយទៅ វាយរថយន្តខាងលើដែលទុកនៅមុខផ្ទះ បណ្តាលឲ្យបែកកញ្ចក់មុខក្រោយនិងវាយទូកញ្ចក់ដាក់ចាន ឆ្នាំងដែលនៅក្រៅផ្ទះនោះបណ្តាលឲ្យបែកចាន១ចំនួនទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរតាមចម្លើយចម្លើយសារភាពថារមកពីខ្លូនផឹកស្របៀរ ស្រវឹងហើយតូចចិត្តនិងប្រពន្ធ រត់ចោលផង ខឹងសុំលុយជនរង គ្រោះមិនឲ្យផងទើបវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងអស់នេះចោលទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់