ព័ត៌មានជាតិ

មុខសញ្ញាកាច់ក យ៉ាងសកម្ម៤នាក់ត្រូវជាប់ខ្នោះ នៅព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ កាលពីវេលាម៉ោង ៣ និង ៤០នាទី នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចកាច់បំបែកសោរកម៉ូតូ មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ: ព្រះសីហនុ ១F-៥៧៣៦ មានលេខតួ និងលេខម៉ាស៊ីន: ៥១០៥៤៦៧ រួចជិះគេចខ្លួនបាត់ បន្ទាប់ពីបានទទួលដំណឹងភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងប៉ុស្តិ៍គរបាលទាំង៤ ( ក្នុងក្រុង ) បានសហការគ្នាស្ទាក់ចាប់បានជនសង្ស័យចំនួន ០២នាក់ រួចបន្តទៅចាប់ឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យបានចំនួន ០២នាក់ បន្ថែមទៀត សរុប ០៤នាក់ ។
ជនរងគ្រោះឈ្មោះ នាង សុវណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង ០៤នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សាំង ស៊ុនហាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅជិតរោងចក្រ ញូវស្តារ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ហុង ឌីទិត្យាមុន្នី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមុខរោងចក្រ ក្រោន ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកហាងកាហ្វេ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ សៅ សារិត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ រៀនជួសជុលម៉ូតូ មានទីលំនៅជិតរោងចក្រ ញូវស្តារ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-សោរច្នៃសំរាប់កាច់បំបែកសោរម៉ូតូ ០២ដើម
-សោរលេខ៨ ចំនួន ០១ដើម
-ទល់រវីស ០១ដើម
-ម៉ូតូ ០១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន:០៦៧២២៨២ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។
-ស្លាកលេខម៉ូតូ ០១សន្លឹក មានលេខ: ព្រះសីហនុ ១F-៥៧៣៦ ( ផលនៃអំពើលួច ) ។
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន: ៥១០៥៤៦៧ ( ផលនៃអំពើលួច ) ។
ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

 

មតិយោបល់