ព័ត៌មានជាតិ

ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់ មិនដឹងមូលហេតុ

ក្រចេះ: កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩​ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ​ បានទទួលពត៌មានពីប្រជាពលរដ្ឋថា​ មានករណីមនុស្សមិនស្គាល់អត្តសញ្ញាណ ដេកស្លាប់នៅចំណុចអូរគ្រញូង​ ស្ថិតនៅភូមិថ្នល់​ ឃុំស្វាយជ្រះ​ ស្រុកស្នួល​ ខេត្តក្រចេះ។

ក្រោយទទួលបានពត៌មានភ្លាម កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍ស្វាយជ្រះ ចុះទៅដល់កន្លែងកើតហេតុពិនិត្យ​ និងស្រាវជ្រាវ ដឹងថា សពមានឈ្មោះ​ មាន​ រក្ស​ ភេទប្រុស​ អាយុប្រហែល៣៧ឆ្នាំ ជនជាតិខ្មែរ​ (ជនសតិមិនប្រក្រតី)​។

តាមការបំភ្លឺពីប្រជាពលរដ្ឋដែលរស់នៅចំណុចកើតហេតុ​ និង​សាច់ញាតិសាកសព​តាមទូរស័ព្ទ បានប្រាប់សមត្ថកិច្ចថា ​ជនរងគ្រោះ មានសតិមិនប្រក្រតីទេ ជាញឹកញាប់ជនរងគ្រោះ ចូលចិត្តដើស្រាតគ្រប់ទីកន្លែង​ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងរងចាំសាច់ញាតិសព​ ដើម្បីមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី​៕

មតិយោបល់