ពោធិ៍សាត់ៈ ស្ត្រីមេមាយម្នាក់ឈ្មោះ ឈួន សាមឿន អាយុ៤០ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅក្នុងផ្ទះ បន្សល់ទុកកូនប្រុសម្នាក់ ឲ្យក្លាយទៅជាកូនកំព្រា។
សពស្ត្រីរងគ្រោះ ឈ្មោះឈួន សាមឿន ស្នាក់ភូមិសង្កាត់កើតហេតុ។
ក្រោយពីសមត្ថកិច្ច ជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ បានអះអាងថា សពស្ត្រីរងគ្រោះ បានស្លាប់នៅយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ រហូតវេលាម៉ោង៦និង១០នាទីនាព្រឹកនាថ្ងៃខែឆ្នាំដដែល ទើបមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះពិសាស្រាច្រើន បាត់បង់ម្ចាស់ការខ្លួនឯង ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនបែបនេះ៕
មតិយោបល់